អស់ទាស់ វៀតណាម ចាប់ផ្តើមបើករោងចក្រផលិតគ្រឿងរថយន្ត Rolls Royce និង……

ពិតជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើលដោយ ក្រុមហ៊ុនដ៏មានឈ្មោះល្បីល្បាញមួយរបស់ អាមេរិក ដែលមានឈ្មោះ Universal Alloy Corporation កំពុងតែរៀបចំចាប់ផ្ដើម បើកការដ្ឋានសាងសង់រោងចក្រ ដែលផលិតគ្រឿងបន្លាស់ រថយន្ដដ៏ទំនើបរបស់ប្រទេសអង់គ្លេស នោះគឺ រថយន្ដ Roll Royce និងគ្រឿងបន្លាស់យន្ដហោះ ដែលរោងចក្រនេះនិងធ្វើនៅ​ប្រទេសវៀតណាម។

ដោយគេបានរំពឹងទុក្ខថា រោងចក្រមួយនេះ និងអាចដើរតួយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់គ្រឿងបន្លាស់ និងគ្រឿងផលិតយន្ដហោះ គ្រឿងម៉ាសុីនរថយន្ដ Rolls Royce បានមួយផ្នែកផងដែរ។


ចំណែកឯរោងចក្រនេះផងដែរ ត្រូវបានឲ្យដឹងថា និងគ្រោងសាងសង់ ដោយចំណាយទំហំទឹកប្រាក់អស់រហូតទៅដល់១៧០លានដុល្លារឯណោះ ។

អ្វីដែលកាន់តែពិសេសនោះគឺ ក្រុមហ៊ុនយក្សមួយនេះ គ្រោងនិងជ្រើសរើសបុគ្គលិក ដែលមានជំនាញខ្ពស់ ចំនួនរហូតទៅដល់ ១២០០នាក់ ដែលក្នុងនោះគឺមាន ផ្នែកម៉ាសុីន អគ្គិសនី រួមទាំងស្វ័យប្រវត្ដិកម្ម ហើយកម្មករធម្មតាចំនួន ២០០០នាក់ ដែលបណ្ដុះបណ្ដាលពាក់ព័ន្ធទៅលើសសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន ដែលទាំងអស់នេះហើយ ដែលបានធ្វើឱ្យប្រជាជនវៀតណាម អាចទទួលបានចំណោះដឹងបន្ថែមទៀតផង អ្វីដែលពិសេសទៅទៀតនោះគឺថាធ្វើឲ្យប្រជាជនវៀតណាមទទួលបានការងារមួយដែលល្អផងដែរ៕

Author: Nara

Leave a Reply

Your email address will not be published. Required fields are marked *