(Update: 24-មិថុនា-2019) ករណីថ្មីក្រោយពេលសម្តេចតេជោ ហ៊ុន សែន ចុះទៅដល់អាគាររលំ… ចំណាត់ការថ្មី…

Updated 24-06-2019: ក្រុមប្រតិបត្តិការសង្គ្រោះជនរងគ្រោះ ដែលអគារសំណង់7ជាន់ រលំសង្កត់លើកម្មករបានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០១៩ នេះចំនួនអ្នកស្លាប់កើនដល់២១នាក់ និងអ្នករបួស២៤នាក់ ក្រោយក្រុមសង្គ្រោះបានរកឃើញសាកសព២នាក់ថ្មីទៀត នៅក្នុងគំនរបាក់បែកនៃអគារ។ ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមុនស្ស ដែលសង្ស័យថា អាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត ក្នុងនោះកម្មករដែលនៅក្បែរអាគារនោះ​ បាននិយាយថាភាគច្រើននៃកម្មករ គឺស្នាក់នៅក្នុងជាន់ទី២ និងទី៣ ហើយក្រុមជួយសង្គ្រោះទើបកកាយដល់ជាន់ទី៤-៥ ប៉ុណ្ណោះ។ ហើយពុំដឹងថា នៅខាងក្រោម(ជាន់ទី២-៣) មានកម្មករប៉ុន្មាននាក់ទៀតដែលជាប់ក្នុងនោះ។តុល្យការចុងក្រោយ នៃឧបទ្ទវហេតុរលំអគារនេះ បានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន៤៥រូប ក្នុងនោះស្លាប់ចំនួន២១នាក់ (ស្រី៤នាក់) ហើយអ្នករងរបួសចំនួន២៤រូប (ស្រី២នាក់)។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើដំណើរចុះទៅកាន់ខេត្តព្រះសីហនុទាំងយប់ ដើម្បីសួរនាំ និងដឹកនាំការរុករកជនរងគ្រោះនៅក្នុងគំនរអគារដែលដួលរលំ។ ករណីនេះ តើវាជាឧបទ្ទវហេតុឬយ៉ាងណា? សង្ឃឹមថាស្អែកសម្តេច អាចនឹងមានចំណាត់ការថ្មីៗមិនខានលើករណីនេះ។ សូមស៊ែរដើម្បីឲ្យបងប្អូនខ្មែរ ដឹងពីព័ត៌មានថី្មនេះផង

Author: Trip gether

Leave a Reply

Your email address will not be published. Required fields are marked *